ការកសាងភាពធន់ប្រព័ន្ធសុខាភិបាល ទៅនឹងការប្រែប្រួលអាកាសធាតុ GEF-WHO
News
Saturday, 21 December 2024
 
Home
ព័ត៌មាន​ និង​ ព្រឹត្តិការណ៍
លំហាត់សមយុទ្ធលើតុស្តីពី ការត្រៀមឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាពដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ

លំហាត់សមយុទ្ធលើតុស្តីពី ការត្រៀមឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាពដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ

10
March
2022

  កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះទៅនឹងមុខសញ្ញាគ្រោះថ្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍​។ ទឹកជំនន់គឺជាហានិភ័យមួយក្នុងចំណោមហានិភ័យធំៗ ដែលប៉ះពាល់នៅកម្ពុជា។ ថ្មីៗកន្លងទៅនេះ កម្ពុជាបានក្លាយជា​ប្រទេសងាយរងគ្រោះនឹងទឹកជំនន់ដែលកើតឡើងសឹងតែរាល់ឆ្នាំ​ បណ្តាលឱ្យការខូចខាតកាន់តែមានទំហំធំឡើង និងប៉ះពាល់ដល់អាយុជីវិត ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់។ ជំងឺឆ្លង​ និងជំងឺដែលមានប្រភពមកពីចំណីអាហារ​ដូចជា ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ ជំងឺរាក ការពុលចំណីអាហារ និងជំងឺគ្រុនឈាមរបួសនៅតែជាមូលហេតុចម្បងនៃអត្រាឈឺ និងស្លាប់។ ក្រសួងសុខាភិបាល ផ្តល់នូវគោលដៅសំខាន់ៗ សម្រាប់ការឆ្លើយតបរបស់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាប្រឈម​ និងជម្រុញឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យគ្រោះអាសន្ននៃសុខភាពពីមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ។

  ក្រសួងសុខាភិបាល សហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូបានធ្វើបច្ចុប្បន្នភាព ផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយសម្រាប់សុខភាព​ឆ្នាំ២០១៤ដល់២០១៨ ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ទទួលយកជាបញ្ហាអន្តរវិស័យក្នុងការកាត់បន្ថយគ្រោះភ័យគ្រោះមហន្តរាយ សម្រាប់សុខភាពក្នុងគោលបំណងពង្រឹងសមត្ថភាពជាតិ ដើម្បីកាត់បន្ថយហានិភ័យសុខភាពដែលបណ្តាលមកពីមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ និងមនុស្សនៅគ្រប់លំដាប់នៃប្រព័ន្ធសុខាភិបាល និងសហគមន៍។

  ដើម្បីពង្រឹងការត្រៀម ឆ្លើយតបផលប៉ះពាល់សុខភាពដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ​ ដែលកើតមានជាយថាហេតុ នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលនឹងរៀបចំលំហាត់សមយុទ្ធលើតុស្តីពី ការត្រៀមឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាពដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨-១០ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ ៧មករា ទីរួមខេត្តកំពង់ចាម ។

  លំហាត់សមយុទ្ធលើតុនេះ មានការអញ្ជើញចូលរួមពីតំណាងគណណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងជាជនបង្គោលទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត និងបុគ្គលិកសុខាភិបាលពីខេត្តចំនួន០៩ និងតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។ កម្មវិធីលំហាត់សមយុទ្ធ បានប្រព្តឹត្តទៅដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់​​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឱ្យសិក្ខាកាមពាក់ម៉ាស់ការពារ វាស់កម្តៅ លាងដៃនឹងសាប៊ូឬអាល់កុលជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសសិក្ខាកាមទាំងអស់ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួន និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្ដរកមេរោគកូវីដ-១៩មុនពេលចូលរួម។

Key Messages
Announcements
untitle
External Link
Visitor Counter
  • Total visit: 1471345
  • Visit Today: 37
  • Visit Yesterday: 331