ប្រទេសកម្ពុជា គឺជាប្រទេសដែលមានប្រវត្តិយូរអង្វែង និងសម្បូណ៌បែប។ ទោះបីជាទើបតែងើបផុតពីសង្គ្រាម និងអស្ថិរភាពនយោបាយផ្ទៃក្នុងជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុជាមានការរីក ចម្រើនយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះ ទទួលបានសន្តិភាពពេញលេញដោយក្នុងនោះសូចនាករអភិវឌ្ឍន៍សេដ្ឋកិច្ច និងមនុស្សបង្ហាញពីភាពប្រសើរឡើងជាប្រចាំ ប៉ុន្តែកម្ពុជាក៏ងាយប្រឈមទៅនឹងមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយដោយធម្មជាតិ និងដោយមនុស្ស ជាអ្នកបង្កនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទឹកជំនន់គឺជាហានិភ័យមួយក្នុង ចំណោមហានិភ័យធំៗ ដែលប៉ះពាល់នៅកម្ពុជា និងកើតឡើងសឹងតែរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០0មកគឺនៅឆ្នាំខ្លះកើតមានទំហំតូច ឆ្នាំខ្លះកើតមានទំហំធំ ហើយផលប៉ះ ពាល់ខូចខាតទៅតាមទំហំនិងសភាពនៃការកើតឡើងនៃមុខសញ្ញាគ្រោះ ថ្នាក់នោះដែរ។ តួយ៉ាង ដូចជានៅឆ្នាំ២០០៩ ខ្យល់ព្យុះកេតសាណាបានប៉ះពាល់ទៅលើខេត្តចំនួន១៤ និងបានបង្កឱ្យមនុស្សស្លាប់ចំនួន៤៣នាក់។ឆ្នាំ២០១១ ខេត្តចំនួន១៨ ត្រូវបាន ជន់លិចដោយបង្កឱ្យស្លាប់មនុស្ស ចំនួន២៤៧នាក់ និងប៉ះពាល់ដល់៣៥០,០០០គ្រួសារ ដែលមានមនុស្សជាង១,៦៤លាននាក់ (រួមទាំងកុមារ ៧០០,០០០នាក់) ត្រូវជម្លៀស។នៅឆ្នាំ២០១២ ទឹកជំនន់រហ័សបានធ្វើឱ្យប៉ះពាល់ដល់១១,៧០០ គ្រួសារហើយ៣.៥០០គ្រួសារត្រូវផ្លាស់ ប្តូរទីលំនៅ។
រដូវវស្សាឆ្នាំ២០១៣ (ខែឧសភាដល់ខែតុលា ឆ្នាំ២០១៣)ទឹកជំនន់ទ្រង់ទ្រាយធំកើតឡើងជាថ្មីក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីមានភាពស្ងប់ស្ងាត់ក្នុងឆ្នាំ២០១២មក។ ការរួមបញ្ចូលគ្នានូវខ្យល់ព្យុះកំបុតត្បូងទីហ្វុងជា បន្ទាប់កំណើនយ៉ាងខ្លាំងនូវកម្រិត ទឹកទន្លេមេគង្គទឹកជំនន់រហ័សឆ្លងដែននៅក្នុងខេត្តភាគខាងលិចនិងទឹកភ្លៀងមូសុងខ្ពស់ ជាងមធ្យមភាគបានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងក្លានៅទូទាំងប្រទេសកម្ពុជា និងបានប៉ះពាល់ទៅលើប្រជាពលរដ្ឋចំនួន ៣៧៧,៣៥៤ គ្រួសារ ដែលមានមនុស្សចំនួន ១,៨លាននាក់ដែលរស់នៅក្នុងខេត្តចំនួន២០។ សាលារៀនចំនួន ១,២៤២ខ្នង មណ្ឌល សុខភាពនិងមន្ទីរពេទ្យចំនួន៧៨កន្លែងត្រូវទឹកជន់លិច។ ទឹកជំនន់នេះបានធ្វើឱ្យ មនុស្សស្លាប់ចំនួន១៦៨នាក់ ភាគច្រើនជាកុមារ ។ ការខូចខាតសរុប និងខាតបង់ដែល បង្កដោយទឹកជំនន់ឆ្នាំ២០១៣ត្រូវ បានប៉ាន់ស្មានថាមានចំនួន ៣៥៦លានដុល្លា រអាមេរិក ដែលក្នុងនោះ១៥៣លានដុល្លារគឺខាតបង់ទៅលើទ្រព្យសម្បត្តិ រូបវ័ន្ត និង២០៣លានដុល្លារខាត បង់ទៅលើលំហូរផលិតកម្មនិងសេដ្ឋកិច្ច។ នៅក្នុងឆ្នាំ ២០១៨ ទឹកជំនន់ទន្លេមេគង្គបានជន់លិចចំនួន១០ខេត្ត ប៉ះពាល់ ១៣៤,៨៩៣គ្រួសារ និងស្លាប់៦៣នាក់។ នៅឆ្នាំក្នុង២០១៩ ទឹកជំនន់ទន្លេមេគង្គបានជន់លិចចំនួន១០ខេត្តប៉ះពាល់ ៨,៩៣៩២ គ្រួសារ មនុស្សចំនួន៣៥៨,៦៩៥នាក់ និងស្លាប់ចំនួន១៣នាក់។ ក្នុងឆ្នាំ២០២០ កន្លងទៅថ្មីៗនេះជំនន់ ទឹកភ្លៀងបានជនលិច២៤រាជធានីខេត្ត សាលារៀនជន លិច៩៤៣ សាលា និងខូចខាត២ខ្នង មណ្ឌលសុខភាព និងមន្ទីរពេទ្យលិចទឹក៣៦កន្លែង និងប្រជាពលរដ្ឋរងគ្រោះ ២២២,៨៩៨ គ្រួសារ និងស្លាប់ ៤៦ នាក់ ដោយសារលង់ទឹក ។ ក្នុងឆ្នាំ២០២០នេះផងដែរជំងឺរាតត្បាតដោយវីរុសកូរ៉ូណា ដែលហៅថាកូវីដ១៩ បានរាត ត្បាតនៅលើពិភពលោកព្រមទាំងប្រទេសកម្ពុជាដែលធ្វើអោយប៉ពាល់សេដ្ឋកិច្ចយ៉ាង ធ្ងន់ធ្ងរ និបាត់បង់អយុជីវិត រាបលាននាក់នៅលើពិភពលោក។
ដោយសារផលប៉ះពាល់មានលក្ខណៈធ្ងន់ធ្ងរដល់ទ្រពសម្បត្តិ ដំណាំស្រូវ លំហូរ ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ជាពិសេសសុខភាពនិងសុខុមាលភាព និងការ ស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដោយសារគ្រោះ មហន្តរាយទឹកជំន់ និងគ្រោះ មហន្តរាយផ្សេងៗ ក្រសួងសុខាភិបាលបានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយសម្រាប់សុខភាពឆ្នាំ២០១៥-២០១៩ និងបានធ្វើ បច្ចុប្បន្នភាពសម្រាប់ឆ្នាំ ២០២០ ដល់ ២០២៤ ដែលផ្តល់នូវគោលដៅសំខាន់ៗ សម្រាប់ការឆ្លើយតបរបស់ក្រសួងសុខាភិបាលស្របតាម គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាប្រឈមនិងជម្រុញឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យគ្រោះអាសន្ន នៃសុខភាពពីមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ និងដោយមនុស្ស បង្កក្នុងការ ឆ្លើយតបទៅ នឹងដំណាក់កាលទាំងបួន នៃការបង្ការ ការត្រៀមរៀបចំជា ស្រេច ការឆ្លើយតប និងការស្តារឡើងវិញ ។
ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថានឹងមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តតាមដានត្រួតពិនិត្យផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយសម្រាប់ សុខភាព ដើម្បីឱ្យផែនការ យុទ្ធសាស្ត្រជាតិនេះមានប្រសិទ្ធភាព និងប្រសិទ្ធផល។
នេះជាការលើកឡើងរបស់ឯកឧត្តមវេជ្ជបណ្ឱិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលដែលបានថ្លែងពាំនាំនូវអនុសាសន៌ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលជូនថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលទទួលបន្ទុកការងារគ្រោះមហន្តរាយនៃមន្ទីរសុខាភិបាលរាជធានី-ខេត្ត នៅក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់ គ្រងហានិភ័យ គ្រោះមហន្តរាយសម្រាប់សុខភាព ២០២០-២០២៤ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នពេញ។
សិក្ខាសិលានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, គណៈកម្មការគ្រប់គ្រងគ្រោះ មហន្តរាយ, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ, វិទ្យាស្ថានជាតិសុខភាពសាធារណៈ, មន្តី្របង្គោលទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី-ខេត្ត នាយកដ្ឋានដែលស្ថិតក្រោមចំណុះក្រសួងសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល ផងដែរ។New Content