ចំណុចសំខាន់
ប្រទេសកម្ពុជាទទួលរងគ្រោះមហន្តរាយដោយធម្មជាតិស្ទើរតែរៀងរាល់ឆ្នាំដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួត នៅតាមតំបន់ងាយរងគ្រោះមួយចំនួន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំស្រូវ បន្លែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដុច៖ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម។
គ្រោះធម្មជាតិបានធ្វើឲ្យកុមារ និងគ្រួសារក្រីក្រមួយចំនួនកាន់តែធ្លាក់ដុនដាបទៅ។ កុមារជាច្រើនបានបាត់បង់ជីវិតដោយសារ ការលង់ទឹក ពស់ចឹក និងជំងឺផ្សេងៗដូចជា៖ រាក គ្រុនឈាម។ល។ បញ្ហាចម្បងៗដែលកុមារ និងក្រុមគ្រួសារងាចប្រឈមជាមយយក្នុងពេលមានគ្រោះមហន្តរាយកើតឡើងរួមមា៖
- មិនមានស្បៀងគ្រប់គ្រាន់ ខ្វះទឹកស្អាតសម្រាប់ហូប ខ្វះទីជម្រកសមរម្យ
- កង្វះអនាម័យផ្ទាល់ខ្លួន និងការបន្ទោបង់ពាសវាលពាសកាលកើនឡើងដោយសារតែបង្គន់ត្រូវលិចទេក ឬខូចមិនងាចប្រើបាន
- ខូចខាត ឬបាត់បង់ផ្ទះសម្បែង សម្ភារបរិក្ខារ ឯកសារនានា និងទ្រព្យសម្បត្តិផ្សេងៗ
- បាត់បង់ចំណូល ផលដំណាំ និងសត្វពាហនៈ
- មិនងាចទទួលបានសេវាសំខាន់ៗផ្សេងៗ
- មានការផ្ទុះឡើងនូវជំងឺឆ្លងនានា
- រងរបួសស្នាម គ្រោះថ្នាក់ផ្សេងៗដូចជា៖ លង់ទឹក ពស់ចឹក និងគ្រោះថ្នាក់ផ្សេងៗទៀត
- ការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ចំពោះកុមារ
- ការឃ្លាតឆ្ងាយពីក្រុមគ្រួសារ (កុមារ សមាជិកក្រុមគ្រួសារដែលពិការ ចាស់ជរាដែលមិនបានទទួលការថែទាំយកចិត្តទុកដាក់ត្រឹមត្រូវពីក្រុមគ្រួសារ ឬអាណាព្យាបាល)
- សាលារៀនត្រូវបិទ កុមារមិនបានចូលរៀនដែលធ្វើឲ្យប៉ះពាល់ដល់ម៉ោងសិក្សា និងគុណភាពសិក្សា
- តានតឹង ថប់អារម្មណ៍ និងបញ្ហាតក់ស្លុតផ្លូវចិត្តដែលអាចប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន ការអភិវឌ្ឍ និងការសិក្សារបស់កុមារ។
- ប្រឈមមុខទៅនឹងអំពើហិង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចផ្លូវភេទទៅលើស្រី្ត និងកុមារ
ការត្រៀមបង្ការជាមុនឱ្យបានល្អចំពោះគ្រោះធម្មជាតិនានាជាពិសេសគ្រោះទឹកជំនន់អាចជួយក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព និងមានសុខភាពល្អ។
សេចក្ដីលម្អិត សូមចូលអាន ប្រការដែលគ្រួសារនីមួយៗ ត្រូវអនុវត្តមុនពេល អំឡុងពេឡ និងក្រោយពេលមានទឹកជំនន់។