ការកសាងភាពធន់ប្រព័ន្ធសុខាភិបាល ទៅនឹងការប្រែប្រួលអាកាសធាតុ GEF-WHO
ពត៌មានថ្មី
ថ្ងៃសៅរ៍, ២១ ធ្នូ ២០២៤
 
ទំព័រ​ដើម
ព័ត៌មាន​ និង​ព្រឹត្តិការណ៍
កិច្ចប្រជុំក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងសុខភាព ដើម្បីពិនិត្យលើផែនការសកម្មភាព និងការអនុវត្តផែនការក្នុងឆ្នាំ២០២២

កិច្ចប្រជុំក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងសុខភាព ដើម្បីពិនិត្យលើផែនការសកម្មភាព និងការអនុវត្តផែនការក្នុងឆ្នាំ២០២២

07
កក្កដា
2022

នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងសុខភាព ដើម្បីពិនិត្យលើផែនការសកម្មភាព និងការអនុវត្តផែនការក្នុងឆ្នាំ២០២២ (លើកទី២)  នៅសណ្ឋាគារ សោម៉ាទេវី អង្គរ ទីរួមខេត្តសៀមរាប។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងគណណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានការពារសុខភាព នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋាឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្រុមការងារចំណុះខេត្តរតនគិរី និងតំណាងពីអង្គការសុខភាពពិភពលោក(WHO) ។

កម្មវិធីប្រជុំនេះ ត្រូវបានប្រព្តឹត្តទៅដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់​​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឱ្យសិក្ខាកាមពាក់ម៉ាស់ការពារ វាស់កម្តៅ លាងដៃនឹងសាប៊ូឬអាល់កុលជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព 

សារជូនពរ
សេចក្តី​ជូន​ដំណឹង
untitle
ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ផ្សេងៗ
ចំនួនអ្នកចូលទស្សនា
  • ចូលទស្សនាសរុប: 1471346
  • ចូលទស្សនាថ្ងៃនេះ: 129
  • ចូលទស្សនាម្សិលមិញ: 240