ប្រទេសកម្ពុជាទទួលរងគ្រោះមហន្តរាយដោយធម្មជាតិស្ទើរតែរៀងរាល់ឆ្នាំដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួត នៅតាមតំបន់ងាយរងគ្រោះមួយចំនួន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំស្រូវ បន្លែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដុច៖ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ហាញថា ខេត្តមួយចំនួនស្ថិតនៅតាមដងទន្លេមេគង្គ មានការកើនឡើងហួសពីកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ដែលនឹងអាចបណ្ដាលឱ្យមានការជន់លិច។ ម៉្យាងទៀត ការប្រែប្រួលអាកាសធាតុធ្វើឱ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឱ្យមានជាញឹកញាប់នូវគ្រោះធម្មជាតិ រលកកម្ដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួង... ដែលគ្រោះមហន្តរាយទាំងនេះ បង្កនូវផលប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ គ្រួសារក្រីក្រមួយចំនួនកាន់តែដុនដាបទៅៗ និងបាត់បង់ជីវិតដោយសារ ការលង់ទឹក ពស់ចឹក និងជំងឺផ្សេងៗដូចជា៖ រាក គ្រុនឈាម។ល។
បញ្ហាចម្បងៗដែលជនងាយរងគ្រោះ និងក្រុមគ្រួសារក្រីក្រដាច់ស្រយាលងាយប្រឈមជាញឹកញាប់ក្នុងពេលមានគ្រោះមហន្តរាយកើតឡើងរួមមាន៖
ការត្រៀមបង្ការជាមុនឱ្យបានល្អចំពោះគ្រោះធម្មជាតិនានាជាពិសេសគ្រោះទឹកជំនន់អាចជួយក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព និងមានសុខភាពល្អ។
សេចក្ដីលម្អិត សូមចូលអាន ប្រការដែលគ្រួសារនីមួយៗ ត្រូវអនុវត្តមុនពេល អំឡុងពេឡ និងក្រោយពេលមានទឹកជំនន់។