នារសៀលថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល អំណោយរបស់អង្គការសុខភាពពិភពលោកជូនក្រសួងសុខាភិបាល សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយនៅមូលដ្ឋានសុខាភិបាល ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលប្រគល់ជូនដោយ លោកជំទាវវេជ្ជបណ្ឌិត លី អាយឡាន (Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។