ការកសាងភាពធន់ប្រព័ន្ធសុខាភិបាល ទៅនឹងការប្រែប្រួលអាកាសធាតុ GEF-WHO
News
Monday, 28 April 2025
 
Home
About Us
Background​ of Department

Background​ of Department

13
April
2020

ក្រសួងសុខាភិបាល ត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល និងអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល ។ អនុក្រឹត្យលេខ ៦៧  បានរៀបចំបណ្ដាអង្គភាពនៃក្រសួងសុខាភិបាល និងកំណត់បេសកកម្មរបស់ក្រសួង និងមុខការនៃបណ្ដាអគ្គនាយកដ្ឋាន និងនាយកដ្ឋាននានា ។

អនុក្រឹត្យនេះ បានកំណត់ឱ្យនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលទទួលបន្ទុកដូចខាងក្រោម 

-     ធ្វើការកែសម្រួលឱ្យទាន់សភាពការណ៍នូវសកម្មភាពនៃកម្មវិធីសុខភាពសាធារណៈ។ វាយតម្លៃកម្មវិធីទាំងនោះ លើកម្រិតលទ្ធផល និងលើផលប៉ះពាល់ ដើម្បីគាំពារសុខភាពប្រជាជន ជាពិសេសសុខភាពមាតា និងទារក។

-     តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវជំងឺរ៉ាំរ៉ៃ ដែលមិនឆ្លង

-     គិតគួរពីនយោបាយសមស្រប រៀបចំអត្ថបទបទបញ្ជារ និងសម្រសម្រួលកម្មវិធីអប់រំសុខភាព និតិសម្បទាខាងបោសនា  និងអនាម័យ។ សម្រាប់ការងារនេះ នាយកដ្ឋានរៀបចំធ្វើអង្កេតខាងបោសនា និងលើកកម្ពស់កម្រិតផ្សព្វផ្សាយណែនាំឱវាទផ្សេងៗ នៅតាមបណ្ដាប្រព័ន្ទសុខាភិបាល

-     សម្របសម្រួលការងារអប់រំសុខភាព អនាម័យ និងចត្តាឡីស័ក

-     សម្របសម្រួលការងារអប់រំការសិក្សា ស្រាវជ្រាវ រកវិធានការណ៍បង្ការ និងលើកកម្ពស់សុខភាពប្រជារាស្ត្រ

-     ធ្វើយុទ្ធនាការបញ្ចូលវ៉ាក់សាំង។

ដើម្បីសម្រេចគោលបំណងខាងលើនេះនាយកដ្ឋានការពារសុខភាព  នឹងជម្រុញឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិគតិយុត្តិ ដែលពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត ។

សេចក្ដីលម្អិត សូមចូលអានក្នុង អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល 

Key Messages
Announcements
untitle
External Link
Visitor Counter
  • Total visit: 1555335
  • Visit Today: 8
  • Visit Yesterday: 337