ការកសាងភាពធន់ប្រព័ន្ធសុខាភិបាល ទៅនឹងការប្រែប្រួលអាកាសធាតុ GEF-WHO
News
Saturday, 21 December 2024
 
Home
ព័ត៌មាន​ និង​ ព្រឹត្តិការណ៍
Training of Trainer on Intergrated Care for Older People (ICOPE): Person Center Assessment and Pathway for Primary Care

Training of Trainer on Intergrated Care for Older People (ICOPE): Person Center Assessment and Pathway for Primary Care

28
December
2022


    នាព្រឹកថ្ងៃច័ន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយបានការអនុញ្ញាតិពី
ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ព្រមទាំងបានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោក(WHO) នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលបាន រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការថែទាំរួមបញ្ចូលសម្រាប់មនុស្សចាស់ការវាយតម្លៃដែលផ្ដោត
លើមនុស្ស និងគន្លងក្នុងការថែទាំបឋម នៅសណ្ឋាគារ អង្គរផារ៉ាដាយ ទីរួមខេត្តសៀមរាប។

     នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានកំណើនយ៉ាងច្រើននូវអាយុកាលរំពឹង។ មួយផ្នែកធំនៃកំណើននេះ        គឺបានមក ពីភាពប្រសើរឡើងនៅក្នុងលទ្ធផលសុខភាពរបស់ប្រជាពលរដ្ឋ ដោយសារតែការប្តេជ្ញាចិត្តផ្នែកនយោបាយខ្លាំងក្លា ដើម្បីកែលម្អ ប្រសិទ្ធភាពនៃ ប្រព័ន្ធសុខាភិបាល និងការទទួលបានសេវាសុខភាពកាន់តែច្រើន រួមទាំងការអនុវត្តគម្រោងគាំពារសុខភាពសង្គមផងដែរ។ បន្ថែមពីលើនេះ ការកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់និងការកាត់បន្ថយភាពក្រីក្រក៏បានរួមចំណែកផងដែរដល់លទ្ធផលសុខភាពទាំងនេះ ក្នុងចំណោមប្រជាជនកម្ពុជា។ ជាលទ្ធផលនៃការផ្លាស់ប្តូរទាំងនេះ កម្ពុជាកំពុងតែឆ្លងកាត់ដំណាក់កាលអន្តរកាលប្រជាសាស្ត្រ និងអេពីដេមី ​​ សាស្ត្រ។ ក្នុងន័យនេះ គេសង្កេត ឃើញមានកំណើនជាប្រចាំនូវភាគរយ ប្រជាជនអាយុ៦០ឆ្នាំឡើង ទៅនិងកំណើននៅក្នុងសមាមាត្រ         ជំងឺមិនឆ្លង ក្នុងចំណោមមនុស្សពេញវ័យ។

    ក្រសួងសុខាភិបាលមានគោលនយោបាយ និងយុទ្ធសាស្ត្រនេះ គាំទ្រដល់ប្រព័ន្ធសុខាភិបាលក្នុងការអភិវឌ្ឍឆ្ពោះទៅរកប្រព័ន្ធមួយដែល   មានការរួម បញ្ចូលគ្នានូវការថែទាំសុខភាពកម្រិតបឋម កម្រិតទីពីរនិងកម្រិតទីបី សម្រាប់មនុស្សចាស់។ ដើម្បីសម្រេចបានគោលដៅនេះ គេត្រូវការអនុវត្តយុទ្ធ សាស្ត្រ រយៈពេលខ្លី មធ្យម និងវែងដោយ ពិចារណារួមបញ្ចូលសេវាសុខភាពបន្ថែមមួយចំនួនទៀត ការបង្កើតក្របខ័ណ្ឌ ច្បាប់ពាក់ព័ន្ធ និងគោល ការណ៍ណែនាំសម្រាប់អនុវត្តន៍ក៏ដូចជាកៀងគរធនធានប្រតិបត្តិការឱ្យបានគ្រប់គ្រាន់។ ក្រសួងសុខាភិបាល មានមោទនភាពដាក់ឱ្យប្រើប្រាស់នូវ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់ការថែទាំសុខភាពមនុស្សចាស់នេះនិងដាក់បញ្ចូល ទៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានសុខភាពកាន់តែប្រសើរសម្រាប់មនុស្សចាស់។

    នេះជាការលើកឡើងរបស់លោកវេជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព ដែលបានថ្លែងពាំនាំនូវអនុសាសន៌ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំខេត្ត លោក-លោកស្រី និងដៃគូរអភិវឌ្ឍន៍ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី      ក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការថែទាំរួមបញ្ចូលសម្រាប់មនុស្សចាស់ ការវាយតម្លៃដែលផ្ដោតលើមនុស្សនិងគន្លងក្នុង ការថែទាំបឋម

  វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរូមពីថ្នាក់ដឹកនាំនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល       ខេត្តសៀមរាប តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប និងលោក-លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ មន្ត្រីទទួល បន្ទុកការងារ ការព្យាបាលដោយចលនា, ផ្នែកសុខភាពផ្លូវចិត្ត, ផ្នែកចក្ខុរោគ, ផ្នែកORL, នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម កំពត កំពង់ស្ពឺ រាជធានីភ្នំពេញ និងលោក-លោកស្រីដែលមកពីអង្គការសុខភាពពិភពលោកថ្នាក់តំបន់ និងអង្គការសុខភាពពិភពប្រចាំនៅកម្ពុជា សរុបចំនួន៣៥នាក់។

កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានប្រព្តឹត្តទៅដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់​​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឱ្យសិក្ខាកាមពាក់ម៉ាស់ការពារ វាស់កម្តៅ លាងដៃនឹងសាប៊ូឬអាល់កុលជាប្រចាំ និងរក្សាគម្លាត  សុវត្ថិភាព 

Key Messages
Announcements
untitle
External Link
Visitor Counter
  • Total visit: 1471345
  • Visit Today: 37
  • Visit Yesterday: 331