ការកសាងភាពធន់ប្រព័ន្ធសុខាភិបាល ទៅនឹងការប្រែប្រួលអាកាសធាតុ GEF-WHO
ពត៌មានថ្មី
ថ្ងៃសៅរ៍, ២១ ធ្នូ ២០២៤
 
ទំព័រ​ដើម
ព័ត៌មាន​ និង​ព្រឹត្តិការណ៍
ប្រការដែលគ្រួសារនីមួយៗត្រូវអនុវត្ត មុនពេល អំឡុងពេល និងក្រោយពេលមានទឹកជំនន់

ប្រការដែលគ្រួសារនីមួយៗត្រូវអនុវត្ត មុនពេល អំឡុងពេល និងក្រោយពេលមានទឹកជំនន់

04
តុលា
2022

ចំណុចសំខាន់

ប្រទេសកម្ពុជាទទួលរងគ្រោះមហន្តរាយដោយធម្មជាតិស្ទើរតែរៀងរាល់ឆ្នាំដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួត នៅតាមតំបន់ងាយរងគ្រោះមួយចំនួន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំស្រូវ បន្លែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដុច៖ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ហាញថា ខេត្តមួយចំនួនស្ថិតនៅតាមដងទន្លេមេគង្គ មានការកើនឡើងហួសពីកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ដែលនឹងអាចបណ្ដាលឱ្យមានការជន់លិច។ ម៉្យាងទៀត ការប្រែប្រួលអាកាសធាតុធ្វើឱ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឱ្យមានជាញឹកញាប់នូវគ្រោះធម្មជាតិ រលកកម្ដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់  និងគ្រោះរាំងស្ងួង... ដែលគ្រោះមហន្តរាយទាំងនេះ បង្កនូវផលប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ គ្រួសារក្រីក្រមួយចំនួនកាន់តែដុនដាបទៅៗ និងបាត់បង់ជីវិតដោយសារ ការលង់ទឹក ពស់ចឹក និងជំងឺផ្សេងៗដូចជា៖ រាក គ្រុនឈាម។ល។

បញ្ហាចម្បងៗដែលជនងាយរងគ្រោះ និងក្រុមគ្រួសារក្រីក្រដាច់ស្រយាលងាយប្រឈមជាញឹកញាប់ក្នុងពេលមានគ្រោះមហន្តរាយកើតឡើងរួមមាន៖ 

  • មិនមានស្បៀងគ្រប់គ្រាន់ ខ្វះទឹកស្អាតសម្រាប់ហូប ខ្វះទីជម្រកសមរម្យ
  • កង្វះអនាម័យផ្ទាល់ខ្លួន និងការបន្ទោបង់ពាសវាលពាសកាលកើនឡើងដោយសារតែបង្គន់ត្រូវលិចទេក ឬខូចមិនងាចប្រើបាន
  • ខូចខាត ឬបាត់បង់ផ្ទះសម្បែង សម្ភារបរិក្ខារ ឯកសារនានា និងទ្រព្យសម្បត្តិផ្សេងៗ
  • បាត់បង់ចំណូល ផលដំណាំ និងសត្វពាហនៈ
  • មិនងាចទទួលបានសេវាសំខាន់ៗផ្សេងៗ
  • មានការផ្ទុះឡើងនូវជំងឺឆ្លងនានា
  • រងរបួសស្នាម គ្រោះថ្នាក់ផ្សេងៗដូចជា៖ លង់ទឹក ពស់ចឹក និងគ្រោះថ្នាក់ផ្សេងៗទៀត
  • ការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ចំពោះកុមារ
  • ការឃ្លាតឆ្ងាយពីក្រុមគ្រួសារ (កុមារ សមាជិកក្រុមគ្រួសារដែលពិការ ចាស់ជរាដែលមិនបានទទួលការថែទាំយកចិត្តទុកដាក់ត្រឹមត្រូវពីក្រុមគ្រួសារ ឬអាណាព្យាបាល)
  • សាលារៀនត្រូវបិទ កុមារមិនបានចូលរៀនដែលធ្វើឲ្យប៉ះពាល់ដល់ម៉ោងសិក្សា និងគុណភាពសិក្សា
  • តានតឹង ថប់អារម្មណ៍ និងបញ្ហាតក់ស្លុតផ្លូវចិត្តដែលអាចប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន ការអភិវឌ្ឍ និងការសិក្សារបស់កុមារ។
  • ប្រឈមមុខទៅនឹងអំពើហិង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចផ្លូវភេទទៅលើស្រី្ត និងកុមារ

ការត្រៀមបង្ការជាមុនឱ្យបានល្អចំពោះគ្រោះធម្មជាតិនានាជាពិសេសគ្រោះទឹកជំនន់អាចជួយក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព និងមានសុខភាពល្អ។

     សេចក្ដីលម្អិត សូមចូលអាន ប្រការដែលគ្រួសារនីមួយៗ ត្រូវអនុវត្តមុនពេល អំឡុងពេឡ និងក្រោយពេលមានទឹកជំនន់។


សារជូនពរ
សេចក្តី​ជូន​ដំណឹង
untitle
ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ផ្សេងៗ
ចំនួនអ្នកចូលទស្សនា
  • ចូលទស្សនាសរុប: 1471346
  • ចូលទស្សនាថ្ងៃនេះ: 129
  • ចូលទស្សនាម្សិលមិញ: 240