ការកសាងភាពធន់ប្រព័ន្ធសុខាភិបាល ទៅនឹងការប្រែប្រួលអាកាសធាតុ GEF-WHO
ពត៌មានថ្មី
ច័ន្ទ, ២៨ មេសា ២០២៥
 
ទំព័រ​ដើម
អំពីយើង
តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន

តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន

16
មិថុនា
2021

អនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល បានកំណត់នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលឱ្យមានតួនាទី ភារកិច្ចដូចខាងក្រោម 

ភារកិច្ចសង្គម៖

-     ទទួលខុសត្រូវក្នុងការទំនាក់ទំនងសាធារណៈដែលពាក់ព័ន្ទនឹងការប្រយុទ្ធការពារ និងតាមដានជំងឺមិនឆ្លង ជំងឺរ៉ាំរ៉ៃ ផលប៉ះពាល់បរិស្ថាន និងពង្រឹងការថែទាំសុខភាពមាតា និងទារក សុខភាពមាត់ធ្មេញ ជូនប្រជាជន

-     ទទួលខុសត្រូវលើការតាមដានប្រយុទ្ធការពារមានលេចឡើងនូវជំងឺ និងការផ្ទុះឡើងនូវអេពីដេមីនៃជំងឺរាតត្បាត និងត្រៀមរៀបចំសង្រ្គោះប្រជាជន មុនពេល កំឡុងពេល ​និងក្រោយពេលមានគ្រោះអាសន្ន។

-     រៀបចំគម្រោង សម្របសម្រួលការងារ អនុវត្តវាយតម្លៃ អប់រំសុខភាព និងតាមដានសេវាការពារសុខភាព ។

ភារកិច្ចលំអិត៖

-     រៀបចំគោលនយោបាយ ការងារគ្រប់គ្រង ការប្រយុទ្ធនឹងការពារជំងឺមិនឆ្លង ជំងឺរ៉ាំរ៉ៃ និងផលប៉ះពាល់បរិស្ថានជូនប្រជាជន

-     អភិវឌ្ឍន៍គោលមាគ៌ានិងយុទ្ធវិធីសម្រាប់អនុវត្តរាល់ការថែទាំសុខមាលភាពប្រជាជនមានជាអាទិ៍ សុខភាពមាតានិងទារក សុខភាពមាត់ធ្មេញ បង្ការនិងថែទាំភាពពិការភ្នែក និងថ្លង់ ការថែទាំសុខភាពមុនស្សចាស់ និងស្តាលទ្ធភាពពលកម្ម

-     រៀបគម្រោងផែនការថវិការបស់នាយកដ្ឋាន

-     ពិនិត្យគម្រោងដែលទាក់ទង និងនាយកដ្ឋានស្នើរឡើងដោយអង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ដើម្បីផ្ដល់មតិដល់ថ្នាក់ដឹកនាំ

-     ទាក់ទងនឹងអង្គការអន្តជាតិនានា ក្នុងការលើកគម្រោង និងរកប្រភពធនធានសម្រាប់ផែនការសកម្មភាពរបស់នាយកដ្ឋានក្នុងគោលបំណងបម្រើសុខមាលភាពរបស់ប្រជាជន

-     រៀបចំតួនាទី ភារកិច្ចពិស្ដាររបស់មន្ត្រីរាជការម្នាក់ៗក្នុងនាយកដ្ឋាន ការិយាល័យ ផ្នែករបស់ខ្លួន

-     រៀបចំលក្ខណៈវិនិច្ឆ័យ និងទម្រងជ្រើសរើស សម្រាប់តំណែងនីមួយៗ និងមន្ត្រីរាជការទៅ​បន្តកម្មសិក្សាក្នុងប្រទេស និងក្រៅប្រទេស។

លក្ខណៈសម្បត្តិ៖

-     វេជ្ជបណ្ឌិតមានជំនាញផ្នែកសុខភាពសាធារណៈ និងផ្នែកការងារគ្រប់គ្រង ហើយមានបទពិសោធន៍យ៉ាងតិចប្រាំឆ្នាំ

-     មានចំណេះដឹងទូទៅផ្នែកគ្រប់គ្រង និងបណ្ដុះបណ្ដាល យល់ច្បាស់ពីប្រព័ន្ធសុខាភិបាលជាតិ និងមានទំនាក់ទំនងសាធារណៈល្អ។

សេចក្ដីលម្អិត សូមចូលអានក្នុង អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល 

សារជូនពរ
សេចក្តី​ជូន​ដំណឹង
untitle
ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ផ្សេងៗ
ចំនួនអ្នកចូលទស្សនា
  • ចូលទស្សនាសរុប: 1555335
  • ចូលទស្សនាថ្ងៃនេះ: 8
  • ចូលទស្សនាម្សិលមិញ: 337